គណបក្ស​សង្គ្រោះ​ជាតិ ត្រៀម​ខ្លួន​សម្រាប់​ធ្វើ​មហា​បាតុកម្ម​អហិង្សា

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ បាន​ធ្វើ​ការ​ត្រៀម​រៀបចំ​ខ្លួន​ជា​សាធារណៈ​ជា​លើក​ចុង​ក្រោយ សម្រាប់​គម្រោង​ធ្វើ​មហា​បាតុកម្ម​បែប​អហិង្សា នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ ដោយ​មេ​ដឹកនាំ​គណបក្ស​បាន​គូស​បញ្ជាក់​សារ​ចុង​ក្រោយ​អំពី​ភាព​អហិង្សា​ ក្នុង​ចំណោម​អ្នក​ស្មោះស្ម័គ្រ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ​តាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះ​មហាក្សត្រ។ ការ ​ហាត់​សម​នេះ​រួម​មាន​ការ​សមាធិ និង​ការ​បួង​សួង​ពី​អ្នក​គាំទ្រ​រាប់​រយ​នាក់​ដែល​លុត​ជង្គង់​កាន់​ទង​ផ្កា។ នៅ​លើ​ឆាក មាន​ការ​សម្តែង​ដែល​បែង​ចែក​ជា​ក្រុម​នគរបាល និង​បាតុករ ដែល​យក​មក​ធ្វើ​ជា​ឧទាហរណ៍​អំពី​ថា​តើ​ត្រូវ​ធ្វើ​បាតុកម្ម​ដោយ​របៀប​ណា? ទោះ ​ជា​យ៉ាង​ណា ខុស​ពី​ការ​ហាត់​សម​លើក​ទី ១ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​លើក​នេះ​បាតុករ​គ្រាន់​តែ​អង្គុយ​នៅ​ចំពោះ​ មុខ​តួអង្គ​នគរបាល កាល​ពី​ម្សិលមិញ ដោយ​មិន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​អំពើ​ហិង្សា​តាម​នីតិវិធី​ដែល​គណបក្ស​ សង្ឃឹម​ថា អ្នក​គាំទ្រ​នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍។ ការ​ហាត់​សម​នេះ ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​រាប់​ពាន់​នាក់ បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល ២ ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្តម សីហមុនី ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ក្នុង​ភាព​ជាប់​គាំង​ ដែល​កំពុង​បន្ត​ទាក់​ទង​នឹង​ការ​បោះឆ្នោត។…

វង្ស សុខេង និង Kevin Ponniah
http://www.postkhmer.com/index.php/national/1-national-news/103485-2013-09-05-02-57-33