គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ចូលរួម​សច្ចាប្រណិធាន នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ទេ​​

អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅ​ថ្ងៃ​ចន្ទ​នេះ​ថា តំណាងរាស្ត្រ​គណបក្ស នឹង​មិន​ចូល​សច្ចា​ប្រណិ​ធាន​​នៅ​ព្រះបរមរាជវាំង នៅ​រសៀល​ម៉ោង​៤​នេះ​ទេ ។ ​លោក យឹម សុវណ្ណ បញ្ជាក់ថា​៖«​បាទ​មិន​ចូលរួម​ទៅ​ព្រះបរមរាជវាំង​ទេ ព្រោះ​យើងខ្ញុំ​ទាំង ៦៣​នាក់ កំពុង​តែ​នៅ​ខេត្តសៀមរាប​»​។​ ​ តាម​សេចក្តីព្រាង​កម្មវិធី​របស់​រដ្ឋសភា នៅ​ពេល​ល្ងាច​ថ្ងៃ​ចន្ទ វេលា​ម៉ោង​ប្រមាណ​​៤​រសៀល សមាជិក​សភា​ដែល​ជាប់ឆ្នោត នឹង​ទៅ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង ក្រោម​អធិបតីភាព​របស់​សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ​។​ ​តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ ៥៥​រូប នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មិន​មាន​វត្តមាន​ក្នុង​ការបើក​សម័យប្រជុំ​នៃ​រដ្ឋសភា​លើក​ដំបូង​នេះ​ទេ​។…

ឡាយ សាមាន
http://vodhotnews.com/?p=article&id=16298&lang=kh