គណបក្សសង្គ្រោះជាតិមិនសូវមានប្រជាប្រិយភាពក្នុងអតីតមូលដ្ឋានរឹងមាំរបស់ខ្មែរក្រហម
ស្រុកអន្លង់វែង, ខេត្តឧត្ដរមានជ័យ-ប្រសិនបើ បច្ចុប្បន្នគឺជាសម័យខ្មែរក្រហមមិនទាន់ចុះចូលជាមួយនឹង រដ្ឋាភិបាលវិញ គណបក្សសង្គ្រោះជាតិប្រហែលជាអាច ពឹងផ្អែកលើស្រុកអន្លង់វែង ក្នុងខេត្តឧត្ដរមានជ័យ ដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោតជាតិ នាពេលខាងមុខនេះ។ ជាអតីតមូលដ្ឋានរឹងមាំបំផុតរបស់ខ្មែរក្រហម ថ្នាក់ដឹកនាំ ស្រុកអន្លង់វែងបានបើកយុទ្ធនាការទ័ពព្រៃប្រឆាំងរដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អស់រយៈពេលជិតពីរទសវត្សរ៍ បង្កឲ្យមានការប្រយុទ្ធគ្នាក្នុងខែកក្កដា ឆ្នាំ ១៩៩៧ នៅក្នុងរាជធានីភ្នំពេញ តាមរយៈការចូលរួមជាមួយកង កម្លាំងគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ក្នុងបំណងផ្តួលរំលំលោក ហ៊ុន សែន ហើយទើបនឹងបានចុះចូលជាស្ថាពរជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងឆ្នាំ១៩៩៩ ប៉ុណ្ណោះ។ ប៉ុន្តែ ខណៈដែលគណបក្សប្រជាជនកម្ពុជាបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅ ក្នុងស្រុកអន្លង់វែងកាលពីថ្ងៃសៅរ៍ ដោយមានការដង្ហែ ក្បួនដែលមានការចូលរួមពីអ្នកគាំទ្ររាប់ពាន់នាក់ នោះ ការស្វាគមន៍ដែលគណបក្សសង្គ្រោះជាតិទទួលបានអំឡុង ពេលឃោសនាទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន គឺសំឡេងចេញ ពីឧគ្ឃោសនស័ព្ទ ដែលត្រូវបានចងភ្ជាប់នឹងផ្ទាំងរូប ភាពលោក ហ៊ុន សែន ។… លោក ព្រំ ធី អតីតទាហានខ្មែរក្រហមបានឲ្យដឹងថា លោកធ្លាប់បានចូលរួម រយៈពេលខ្លីជាមួយគណបក្សសង្គ្រោះជាតិ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីដីធ្លីដោយបង្ខំ ប៉ុន្តែបានពិចារណាសាជាថ្មីឡើងវិញចាប់តំាងពីពេល នោះមក។ លោកបាននិយាយថា “ ខ្ញុំធ្លាប់បានចូលរួមជាមួយ គណបក្ស ប្រឆាំង តែឥឡូវនេះខ្ញុំបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា វិញហើយ។ កាលពីមុន ខ្ញុំមានបញ្ហាដីធ្លីខ្លះៗនៅក្នុងព្រៃ តែឥឡូវនេះ ដីនោះបានក្លាយជារបស់ខ្ញុំហើយ”។… សម្រាប់ព្រះចៅអធិការស្រុកអន្លង់វែង ព្រះនាម សំ សារ៉ន វិញយល់ឃើញថា មូលហេតុចម្បងដែលធ្វើឲ្យគណបក្ស ប្រឆាំងក្នុងស្រុកអន្លង់វែងមិនអាចស្វែងរកការ គាំទ្របាន គឺដោយសារតែរបស់គណបក្សនេះមិនបានធ្វើ យុទ្ធនាការឃោសនាតែម្តង។…
Phorn Bopha and Alex Willemyns
http://www.cambodiadailykhmer.com/news/1749/