គណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិមានផែនការជួបជុំដ៏ធំ
តំណាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បាននិយាយកាលពីម្សិលមិញថា ពួកគេកំពុងរៀបចំផែនការជួបជុំគ្នាដ៏ធំនៅថ្ងៃព្រ ហស្បតិ៍ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ បើទោះជាមានការហាមប្រាមមិនឲ្យធ្វើយុទ្ធនាការតាមផ្លូវ ធំៗក្នុងរាជធានីភ្នំពេញក៏ដោយ។… លោក គឹម សុភា លេខាធិការគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សសង្គ្រោះ ជាតិប្រចាំរាជធានីភ្នំពេញបានថ្លែងថា បើទោះមានការហា មប្រាមក៏ដោយ ក៏គណបក្សប្រឆាំងមានផែនការប្រមូលរថយន្ត ប្រហែលជា២០០គ្រឿង និងម៉ូតូចំនួន១.៥០០គ្រឿងសម្រាប់សមាជិករបស់ខ្លួនបើក នៅទូទាំងរាជធានីនៅថ្ងៃព្រហស្បតិ៍នេះដែរ។… ប៉ុន្តែ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថា បានផ្តល់ការអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិជួបជុំគ្នាតែក្នុង សួនសេរីភាពប៉ុណ្ណោះ (គណបក្សនេះគ្រោងចាប់ផ្តើមការហែក្បួនរបស់ខ្លួននៅពេលព្រឹក) ហើយ នឹងធ្វើពាក្យបណ្តឹងភ្លាមៗប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែ ប្រឆាំងនោះ។… ថ្វីបើជាទីតាំងរបស់រដ្ឋាភិបាលក៏ដោយ ក៏រាជធានីភ្នំពេញគឺជាមណ្ឌលដែលមានការប្រកួតប្រជែងដ៏លំបាក បំផុតសម្រាប់គណបក្សប្រជាជនកម្ពុជាជាយូរមកហើយ។ បច្ចុប្បន្ន គណបក្សកាន់អំណាចមានអាសនៈចំនួនប្រាំពីរក្នុងចំណោម ១២អាសនៈក្នុងមណ្ឌលភ្នំពេញ។ ក្នុងឆ្នាំ២០០៣ គណបក្សប្រជាជនកម្ពុជា ទទួលបានតែប្រាំ អាសនៈប៉ុណ្ណោះក្នុងរាជធានីភ្នំពេញ ចំណែកគណបក្ស សម រង្ស៊ី ទទួលបានប្រាំមួយអាសនៈ។…
Khuon Narim និង Colin Meyn
http://www.cambodiadailykhmer.com/news/1277/