គ.ជ.ប ដាក់បំរាមនៅថ្ងៃបោះ & រាប់សន្លឹកឆ្នោត
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីណែនាំ មួយដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ឲ្យបង្កើនការយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ នូវវិធានការការពារសន្ដិសុខ និងបរិយាកាសអព្យាក្រឹត ក្នុងការិយាល័យពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែ កក្កដា ខាងមុខនេះ។
សេចក្ដីណែនាំចេញផ្សាយកាលពីម្សិលមិញ បានហាមដាច់ខាតចំពោះជនណាដែលនាំមកនូវស្លាកសញ្ញាឬសម្ភារណាមួយ ដែលបម្រើឲ្យការឃោសនាគណបក្សនយោបាយ រួមទាំងលេខសម្គាល់ណាមួយរបស់គណបក្សនយោបាយទោះជាបិទឬសរសេរនៅ ជាប់សម្លៀកបំពាក់ឬលើផ្នែកណាមួយនៃរាងកាយរាប់ទាំងសក់ក្បាល ជាដើមផង ចូលមកកាន់ការិយាល័យបោះឆ្នោតនិងរាប់សន្លឹកឆ្នោត បើទោះជាទីធ្លានៅបរិវេណខាងក្រៅការិយាល័យបោះឆ្នោតក្ដី។
សេចក្ដីណែនាំនេះក៏បានតម្រូវឲ្យមន្ត្រីនៅការិយាល័យបោះឆ្នោត «អនុញ្ញាត» ឲ្យតំណាងគណបក្សនយោបាយនិងអ្នកសង្កេតការណ៍ ស្ថិតនៅជិតល្មមពីក្រោយអនុប្រធាននិងលេខាធិការដែលអាចមើលឃើញ ឯកសារបានច្បាស់។
ជាមួយគ្នានេះ សមត្ថកិច្ចនគរបាលជាតិរាប់ពាន់នាក់ក៏បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារសន្តិសុខ នាថ្ងៃបោះនិងរាប់សន្លឹកឆ្នោត។…
ឃុត សុភចរិយា
http://www.postkhmer.com/index.php/national/1-national-news/101338--a-