គ.ជ.ប. ៖ ទឹកខ្មៅ​សម្រាប់​ការបោះឆ្នោត​មិន​អាច​លុប​ទេ​ទោះ​ដោយ​វិធី​ណា​ក៏​ដោយ

នៅព្រឹកថ្ងៃទី១៩ មិថុនានេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ទី​ស្នាក់ការ​គជប បាន​និយាយ​ថា ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៥ ខាងមុខ​នេះ មិន​អាច​លុប​ចេញ​បាន​ទេ ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​បោះឆ្នោត​បាន​ទី​២​ដង​នោះ​ទេ។… គួររំលឹកថា នៅ​ទីស្នាក់ការ​គ.ជ.ប. ព្រឹកមិញ​នេះ ទឹកខ្មៅ​ចំនួន​៤​ម៉ឺន​ដប ដែល​មាន​តំលៃ​ជាង ៨៧ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ប្រគល់​ឱ្យ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត សម្រាប់​ដំណើរការ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៥​ខាងមុខ​នេះ។ អំណោយ​ទឹក​ខ្មៅ​លុបលាង​មិនជ្រះ​របស់​រដ្ឋាភិបាល​ឥណ្ឌា​នោះ ត្រូវ​លោក អឹម សួស្តី ប្រធាន​គ.ជ.ប.​ដែល​ជា​អធិបតី​នៃ​ពិធី​ទទួល​នោះ បាន​បញ្ជាក់​ថា ជា​សម្ភារៈ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សម្ភារៈ​សំខាន់​ទាំង​៥​ដូចជា សន្លឹកឆ្នោត​ត្រា​សម្ងាត់ បញ្ជី​បោះឆ្នោត​ និង​ហិប​ឆ្នោត​ជាដើម។…

វិទ្យុបារាំងអន្តរជាតិ
http://www.khmer.rfi.fr/cambodia/20130619-nec-indelible-ink-election