បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ្ញា

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជា​ផ្លូវ​ការ​ថា នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត និង​ជំរុញ​ឲ្យ​គណបក្ស​កាន់​អំណាច​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស្វែង​រក​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ​នេះ។ ការ​ប្រកាស​ធ្វើ​បាតុកម្ម​នេះ ខណៈ​ដែល​បក្ស​ប្រជាជន​កម្ពុជា ប្រកាស​ពី​ជំហរ​បោះ​បង់​គោល​បំណង ក្នុង​ការ​បង្កើត​គណៈកម្មការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា មហា​បាតុកម្ម​អហិង្សា​នោះ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ខាង​មុខ។ បាតុកម្ម​នោះ នឹង​ចាប់​ផ្ដើម​ដំបូង​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ ២​ម៉ឺន​នាក់។ លោក​បន្ត​ថា ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​តែ​បន្ត​ប្រកាស​លទ្ធផល​ឆ្នោត​ជា​ផ្លូវ​ការ ដោយ​មិន​ដោះស្រាយ​ភាព​មិន​ប្រក្រតី ហើយ​រដ្ឋាភិបាល​ពុំ​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត​ទេ ពេល​នោះ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ប្រទេស នឹង​កើត​ឡើង​ព្រមៗ​គ្នា​ជា​បន្តបន្ទាប់​ទៀត។ លោក កឹម សុខា អះអាង​ថា ការ​ចាប់​ផ្ដើម​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ នេះ ជា​ការ​សាកល្បង​ក្នុង​ជំហាន​ទី​មួយ​ប៉ុណ្ណោះ៖ «ភាព ​មិន​ប្រក្រតី​នៅ​ស្មុគស្មាញ​អ៊ីចឹង យើង​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​ហ្នឹង ហើយ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ធំៗ​ត​ទៅ​មុខ​ទៀត ដើម្បី​ប្រឆាំង​នឹង​ភាព​មិន​ប្រក្រតី​ហ្នឹង។ យើង​នឹង​ឃើញ​ចាប់​ពី​ស្អែក​ទៅ យើង​នឹង​ធ្វើ​ការ​ហ្វឹកហាត់។ យើង​ហ្វឹកហាត់ៗ​បាតុករ​យើង ហើយ​យើង​នឹង​ធ្វើ​សម​ជើង​សាកល្បង និង​បន្តបន្ទាប់ មុន​ដល់​ថ្ងៃ​ធ្វើ​ហ្នឹង»។ លោក កឹម សុខា ឲ្យ​ដឹង​ទៀត​ថា ក្រុម​បាតុករ​នឹង​ត្រូវ​ហ្វឹកហ្វឺន​ពី​បច្ចេកទេស​នៃ​ការ​ធ្វើ​បាតុកម្ម​ដោយ​ អហិង្សា ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ សីហា ត​ទៅ ហើយ​អ្នក​ដែល​បង្ក​ឲ្យ​មាន​បាតុភាព​កើត​ឡើង​ជា​ទម្រង់​ហិង្សា​ក្នុង​ពេល​ ធ្វើ​បាតុកម្ម​នោះ អ្នក​នោះ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ការ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ចំ​ពេល​ដែល​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ជំហរ​ថា ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​អំពី​លទ្ធផល​បោះ​ឆ្នោត ត្រូវ​បរាជ័យ។…  

http://www.rfa.org/khmer/news/politics/cnrp-announce-to-hold-demonstratio-against-election-results-08282013044718.html