បេក្ខភាពស្ត្រីឈរឈ្មោះជាអ្នកតំណាងរាស្ត្រមានចំនួនតិច
បើទោះបីជាគោលដៅអភិវឌ្ឍន៍សហស្សវត្សរបស់រដ្ឋាភិបាល បានកំណត់ចំនួនបេក្ខភាពស្ត្រីឲ្យឈរឈ្មោះជាអ្នកតំណាងរាស្ត្រចំនួន ៣០% ក្នុងស្ថាប័នរដ្ឋសភា នៅឆ្នាំ២០១៥ ក៏ដោយ ប៉ុន្តែជាក់ស្ដែង ស្ត្រីដែលបានឈរឈ្មោះជាបេក្ខភាពអ្នកតំណាងរាស្ត្ររបស់គណបក្ស នយោបាយនៅនីតិកាលទី៥ ក្នុងឆ្នាំ២០១៣ នេះ បានជិត ១៩% ប៉ុណ្ណោះ។…
កាលពីក្នុងនីតិកាលទី៤ ឆ្នាំ២០០៨ ចំនួនស្ត្រីជាបេក្ខជនពេញសិទ្ធិមានចំនួន ១៧២នាក់ ក្នុងចំណោមគណបក្សប្រកួតប្រជែងចំនួន១១។ ដោយឡែក ក្នុងនីតិកាលទី៥ ឆ្នាំ២០១៣ មានចំនួនគណបក្សចូលរួមប្រកួតចំនួន ៨គណបក្ស មានបេក្ខជនស្ត្រីឈរឈ្មោះតំណាងរាស្ត្រចំនួន ១៦៨នាក់។
នីតិកាលទី៥ នេះ បេក្ខជនឈរឈ្មោះជាស្ត្រីពេញសិទ្ធិមានចំនួន ១៦៨នាក់ ក្នុងចំណោមបេក្ខជនពេញសិទ្ធិសរុប ៨៨៦នាក់។ បេក្ខជនជាស្ត្រីដែលឈរឈ្មោះនៅលេខរៀងលេខ១ ដល់លេខ៣ មានចំនួន ៦៥នាក់ ស្មើនឹងជាង ៧% រីឯឈរលេខរៀងទី៤ ដល់ទី៦ ចំនួន ៦៣នាក់ ស្មើនឹងជាង ៧% និងឈរចាប់ពីលេខរៀងទី៧ ឡើងទៅ មានចំនួន ៤០នាក់ គិតជាភាគរយជិត ៥% នៃចំនួនបេក្ខជនពេញសិទ្ធិទាំងបុរស និងស្ត្រី។…