ព្រះមហាក្សត្រអំពាវនាវឲ្យបាតុករនិងសមត្ថកិច្ចកុំប្រើហិង្សា
ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៦ កញ្ញា ទ្រង់បានអំពាវដល់ភាគីទាំងពីរ គឺក្រុមបាតុករខាងគណបក្សសង្គ្រោះជាតិ និងកងកម្លាំងសមត្ថកិច្ចដែលដាក់ពង្រាយការពារសន្តិសុខ និងបង្ក្រាបបាតុកម្មឲ្យឈប់ប្រើហិង្សាដាក់គ្នាបន្តទៅទៀត។
ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៦ កញ្ញា ទ្រង់បានផ្ញើព្រះរាជសាររំលែកទុក្ខក្រុមគ្រួសារសពប្រជាពលរដ្ឋ ឈ្មោះ ម៉ៅ សុខចន្ទ អាយុ ២៩ឆ្នាំ មានកូន ៤នាក់ រស់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដែលបានត្រូវគ្រាប់កាំភ្លើងស្លាប់ក្នុងអំពើហិង្សាមួយរវាង ប្រជាពលរដ្ឋជាមួយកងកម្លាំងសមត្ថកិច្ច បិទផ្លូវនៅស្ពានអាកាស កាលពីយប់ថ្ងៃទី១៥ កញ្ញា។
ព្រះរាជសាររបស់ព្រះមហាក្សត្រចូលរួមរំលែកទុក្ខក្រុមគ្រួសារ សពនោះមានខ្លឹមសារថា៖ “ខ្ញុំមានព្រះរាជហឫទ័យ ក្រៀមក្រំជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃក្មួយដែលបានបាត់ បង់ជីវិត និងក្មួយៗដែលរងរបួស”។
ប្រភពប្រជាពលរដ្ឋពីកន្លែងកើតហេតុបានអះអាងថា បុរសឈ្មោះ ម៉ៅ សុខចន្ទ បានត្រូវគ្រាប់របស់កងកម្លាំងសមត្ថកិច្ចដែលបានបាញ់រះមកលើហ្វូង ប្រជាពលរដ្ឋដែលកំពុងព្យាយាមសុំឲ្យសមត្ថកិច្ចបើករបាំងលួសបន្លា ដែលក្រុមសមត្ថកិច្ចដាក់រាំងបិទផ្លូវនៅម្ដុំស្ពានអាកាសក្បាល ថ្នល់ មិនឲ្យប្រជាពលរដ្ឋឆ្លងកាត់កាលពីយប់ថ្ងៃទី១៥ កញ្ញា។…
វោហារ ជាតិ
http://www.rfa.org/khmer/news/politics/king-calls-for-calm-09162013014844.html