ព្រះមហាក្សត្រ សាទរលោកហ៊ុន សែន ដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យធ្វើជានាយករដ្ឋមន្ត្រីជាថ្មីទៀត
ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃអង្គារម្សិលមិញ បានអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលរបស់លោក។ ក្នុងព្រះរាជសាររបស់ព្រះអង្គ កាលពីថ្ងៃទី២៤ ខែកញ្ញា ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះអង្គសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៥ ដែលមានលោក ហ៊ុន សែន ជាប្រមុខដឹកនាំ នឹងបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវ រក្សាបាននូវសេចក្តីសុខ សន្តិភាពក្នុងសង្គម និងមានការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត ព្រមទាំងទទួលការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។…
សេង ម៉ូលីនី
http://vodhotnews.com/?p=article&id=16368&lang=kh