ព្រះ​មហាក្សត្រ​អាច​​ដោះស្រាយ​វិបត្តិ​នយោបាយ​មុន​កោះប្រជុំ​សភា​ថ្ងៃ​ដំបូង​ឬ​ទេ?

ភ្នំពេញ — នៅ​ពេល​ដែល​ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម​ សីហមុនី​យាង​ពី​ទីក្រុង​ប៉េកាំង​មក​ដល់​រាជ​ធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ពុធ​ នេះ ​កែវ​ភ្នែក​របស់​អ្នក​នយោបាយ​កម្ពុជា ​និង​មន្ត្រី​សង្គម​ស៊ីវិល​បាន​សម្លឹង​ទៅ​រក​ព្រះអង្គ។ ​ ពួក​គេហាក់​ដូចជា​បាន​ទម្លាក់​បាល់​នៅ​ពី​មុខ​ព្រះ​បាទព្រះ​មហាក្សត្រ​ ដើម្បី​ទម្លាយ​សំណាញ់​វិបត្តិ​នយោបាយ​ដែល​ហាក់​ដូចជា​កំពុង​រំកិល​ទៅ​រក​ភាព ​ជាប់​គាំង​នយោបាយ​ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​នៅ​មុន​កាល​កំណត់​នៃ​កិច្ច​ប្រជុំ​សភា​ដំបូង ​ទេ​នោះ។ ​ព្រះ​មហាក្សត្រ​បាន​កំណត់​ថ្ងៃ​ប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃទី​២៣​ខែ​កញ្ញា​ នេះ​ដើម្បី​ផ្តល់​សុពល​ភាព​ដល់​សភា​និតិកាល​ទី​៥​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា ​និង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ថ្មី។​ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​កាន់​អំណាច​ជិត​បី​ទសវត្ស​មក​ហើយ​ ហើយ​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រ​ង្ស៊ី ​និង​លោក​កឹម សុខា​ ដែល​បើក​ទូលាយ​រក​គោល​ការណ៍​ប្រជាធិបតេយ្យ ​មិនទាន់​ចុះ​សម្រុង​គ្នា​ដើម្បី​ចូល​អង្គុយ​បើក​កិច្ច​ប្រជុំ​សភា​នោះ​ទេ។… ​

គង់ សុឋានរិទ្ធ
http://khmer.voanews.com/content/on-king-returns-politicians-drop-ball-of-policial-crisis-on-his-feets/1747523.html