ភាព​មិន​ប្រក្រតី​និង​បណ្ដឹង​ទាក់ទង​ការ​បោះ​ឆ្នោត

ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​អះអាង​ពី​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ ឆ្នោត​សភា​នីតិកាល​ទី​៥ ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ទន្ទឹម​នឹង​នេះ មន្ត្រី​​រៀបចំ​​ការ​បោះ​ឆ្នោត​ខ្លះ ក៏​កំពុង​រង​បណ្ដឹង​ទាក់​ទង​​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ​នេះ​ដែរ។ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ស្ទើរ​គ្រប់​ទិសទី បាន​ជួប​នូវ​បញ្ហា​លំបាក និង​ភាព​មិន​ប្រក្រតី​ជា​ច្រើន ដូចជា​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត ជនជាតិ​វៀតណាម មាន​សិទ្ធិ​បោះ​ឆ្នោត ឬ​ក៏​ទឹក​ខ្មៅ​ជ្រលក់​ម្រាមដៃ​អាច​លុប​លាង​ជ្រះ​ជាដើម។ ទោះ​ជា​យ៉ាង​ណា ការ​អះអាង​នេះ ត្រូវ​បាន​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប បដិសេធ​ចោល។ សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ដែន អយុធ្យា ពី​ទិដ្ឋភាព​នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​បោះ​ឆ្នោត៖ ចំណែក​នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​នេះ កំពុង​តែ​ប្រមូល​ទិន្នន័យ និង​ឯកសារ​ភស្តុតាង​ទាក់ទង​ទៅ​នឹង​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​ក្នុង​ ថ្ងៃ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ដើម្បី​លើក​មក​ពិភាក្សា និង​វាយ​តម្លៃ​ក្នុង​អង្គប្រជុំ​មួយ ថា​តើ​ត្រូវ​ទាត់​ចោល ឬ​ក៏​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ។…

http://www.rfa.org/khmer/news/politics/irregularity-of-election-07292013081234.html