មន្ត្រី CPP ឲ្យ CNRP ផ្តល់​ភ័ស្តុតាង​ពី​ភាព​មិន​ប្រក្រតី​លើ​ការ​បោះឆ្នោត

ភ្នំពេញៈ មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​កាល​ពី ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្តល់​ភ័ស្តុតាង​ ច្បាស់​លាស់​អំពី​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​ដែល​ថា មាន​ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ ក្នុង​ការ​បោះឆ្នោត​ទូទៅ​កាល​ពី​ថ្ងៃ​អាទិត្យ។ លោក អ៊ុច បូររិទ្ធ រដ្ឋ​លេខាធិការ​នៅ​ក្រសួង​ការ​បរទេស​បាន​បដិសេធ​មិន​ឆ្លើយ​តប​ថា តើ​នឹង​មាន​ភាព​ជាប់​គាំង​នយោបាយ​ឬ​យ៉ាង​ណា​ទេ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត។ លោក អ៊ុច បូររិទ្ធ បន្ត​ថា៖ «បញ្ហា​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​ពឹង​ផ្អែក​លើ​ឆន្ទៈ​នយោបាយ របស់​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ទទួល​ស្គាល់​ការ​ពិត ហើយ​គេ​មិន​គ្រាន់​តែ​និយាយ​…! ពួកគេ​គួរ​មាន​ភ័ស្តុតាង​មិន​មែន​ជា​ការ​អះអាង​គ្មាន​មូលហេតុ​ទេ ហើយ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​មាន​ឆន្ទៈ​នយោបាយ​ដើម្បី​ការ​អភិវឌ្ឍ​ជាតិ ដែល​អ្នក​ត្រូវ​បង្ហាញ​ភ័ស្តុតាង​ច្បាស់​លាស់ ហើយ​យើង​នឹង​ចូល​រួម​ដោះស្រាយ​បញ្ហា​ដើម្បី​ផល​ប្រយោជន៍​ជាតិ»។ ការ​ថ្លែង​របស់​លោក​បាន​ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាល​ពី ថ្ងៃ​អាទិត្យ ដោយ​អះអាង​នូវ​ភាព​មិន​ប្រក្រតី​ធ្ងន់​ធ្ងរ។…

http://www.postkhmer.com/index.php/national/1-national-news/101603--cpp-cnrp-