មានការព្រួយបារម្ភអំពីការចេញលិខិតបញ្ជាក់អត្តសញ្ញាណទៅឲ្យអ្នកគ្មានអត្តសញ្ញាណប័ណ្ណ
ក្នុងចំណោមលិខិតបញ្ជាក់អត្តសញ្ញាណជិត៨០០.០០០លិខិត ដែលត្រូវ ចេញទៅឲ្យអ្នកបោះឆ្នោត ដែលគ្មានអត្តសញ្ញាណប័ណ្ណសម្រាប់ ប្រើប្រាស់នៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ ខែកក្កដា មាន លិខិតប្រហែល២៧០.០០០ត្រូវបានចេញចាប់ពីពេលបញ្ចប់ការ ចុះឈ្មោះបោះឆ្នោតដល់ថ្ងៃបោះឆ្នោត ដោយធ្វើឲ្យមានក្ដីព្រួយ បារម្ភ ក្នុងចំណោមអ្នកសង្កេតការណ៍ថា ខ្លាចក្រែងលិខិតទាំងនេះអាចនឹង ត្រូវបានយកទៅប្រើដើម្បីលួចបន្លំសន្លឹកឆ្នោត។ យោងតាមលោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថា មានលិខិតបញ្ជាក់អត្តសញ្ញាណថ្មី សម្រាប់បោះឆ្នោតប្រហែល៤៨០.០០០លិខិតត្រូវបានចេញអំឡុងការ ចុះឈ្មោះបោះឆ្នោតនៅចុងឆ្នាំ២០១២ រីឯលិខិត២៧០.០០០បន្ថែមទៀត ត្រូវបានចេញនៅមុនថ្ងៃបោះឆ្នោត។ ប៉ុន្តែលោកស្រី ឡូរ៉ា ថនតុន (Laura Thornton) នាយិកាប្រចាំប្រទេស របស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅក្នុងទីក្រុង វ៉ាស៊ីនតោនបានលើកឡើងថា វាទំនងជាមិនអាចទៅរួចទេ ដែលថា មាន ប្រជាពលរដ្ឋជាច្រើនបាត់អត្តសញ្ញាណប័ណ្ណ ហើយចំាបាច់ត្រូវធ្វើ លិខិតបញ្ជាក់សម្រាប់បោះឆ្នោតជំនួសនោះ។ លោកស្រី ថន តុន បានថ្លែងថា “វាជារឿងសំខាន់ណាស់ ដែលត្រូវងាកទៅមើលបញ្ហាពិតប្រាកដ ដែល យើងបានឃើញកើតមាននៅមុនថ្ងៃបោះឆ្នោត។ បញ្ហាទាំងនោះ គឺការ បាត់បង់សិទ្ធិបោះឆ្នោត និងការប្រើប្រាស់លិខិតបញ្ជាក់ អត្តសញ្ញាណសម្រាប់បោះឆ្នោតគឺសំដៅលើប្រជាពលរដ្ឋដែលមិនត្រូវបាន អនុញ្ញាតឲ្យបោះឆ្នោត និងប្រជាពលរដ្ឋ ដែលមិនគួរអនុញ្ញាតឲ្យ បោះឆ្នោត ប៉ុន្តែអាចបោះឆ្នោតបាន ដោយប្រើលិខិតបញ្ជាក់ បញ្ជាក់អត្តសញ្ញាណសម្រាប់បោះឆ្នោតនេះ”។…