រដ្ឋសភាដែលមានតែគណបក្សប្រជាជនកម្ពុជានឹងបើកកិច្ចប្រជុំពេញអង្គដំបូងនៅថ្ងៃព្រហស្បតិ៍
បើទោះបីជាគណបក្សសង្គ្រោះជាតិនៅតែបដិសេធមិនទទួលយក អាសនៈទាំង៥៥របស់ខ្លួនក៏ដោយ ក៏រដ្ឋសភានឹងបើកសម័យប្រជុំពេញ អង្គនៅក្នុងថ្ងៃព្រហស្បតិ៍នេះជាលើកដំបូង ចាប់តាំងពី សមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជន បានបោះឆ្នោតជ្រើសរើស ប្រធានរដ្ឋសភា និងប្រធានគណៈកម្មាធិការទាំងប្រាំបួនរបស់ស្ថាប័ន នេះ កាលពីខែមុនមក។ ប្រធាននៃគណៈកម្មាធិការទាំងប្រាំបួន ដែលរួមបញ្ចូលគ្នាបង្កើត បានជាគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ហើយត្រូវបានបោះឆ្នោត គាំទ្រជាឯកច្ឆន្ទ ដោយសមាជិកសភាទាំង៦៨រូបរបស់គណបក្សប្រជាជន កម្ពុជា កាលពីថ្ងៃទី២៤ ខែកញ្ញានេះ ក៏នឹងបើកកិច្ចប្រជុំ ដំបូងរបស់ខ្លួននៅថ្ងៃស្អែកនេះផងដែរ។ លោក ឈាង វុន ជាអ្នកនាំពាក្យរដ្ឋសភា និងជាសមាជិកសភានៃគណបក្ស ប្រជាជនកម្ពុជាបានមានប្រសាសន៍ថា “គណៈកម្មាធិការអចិន្ត្រៃយ៍នឹង បើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៨ ខែតុលា នាពេលរសៀល ចំណែក សម័យប្រជុំពេញអង្គនៃរដ្ឋសភា នឹងធ្វើនៅពេលក្រោយ” ដោយបាន បញ្ជាក់ថា សម័យប្រជុំពេញអង្គនឹងធ្វើនៅថ្ងៃព្រហស្បតិ៍។…
Hul Reaksmey
http://www.cambodiadailykhmer.com/news/6082/