លទ្ធផលកិច្ចប្រជុំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ព្រមព្រៀង ៣ ចំណុច ក្នុងនោះ មានការកែទម្រង់ការបោះឆ្នោត
ភ្នំពេញ: កិច្ចប្រជុំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជាង ៤ ម៉ោង បានបិទបញ្ចប់ កាលពីម៉ោងប្រមាណ ១ និង ៣០ នាទី ដោយព្រមព្រៀងគ្នា ចំនួន ៣ ចំណុច។ ក្នុងនោះ រួមមាន ការឯកភាពគោរពតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ការកែទម្រង់ការបោះឆ្នោត និងការព្រមព្រៀងជួបប្រជុំដោះស្រាយបន្ត តាមគ្រប់កំរិត។
បន្ទាប់ពីកិច្ចប្រជុំ គណបក្សទាំងពីរ បានចេញសេចក្តីប្រកាសរួម។ សេចក្តីប្រកាសរួម នៃលទ្ធផលកិច្ចប្រជុំ ត្រូវបានប្រកាសដោយលោក ប្រាក់ សុខុន តំណាងគណបក្សប្រជាជនកម្ពុជា និងលោក យឹម សុវណ្ណ តំណាងគណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែត នៅរដ្ឋសភា នាម៉ោងជិត ២ រសៀលនេះ។
សេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសមរង្ស៊ី បានលើកឡើងថា កិច្ចប្រជុំរកដំណោះស្រាយលើបញ្ហាប្រទេសជាតិ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ស្របតាមព្រះរាជតំរិះរបស់ព្រះមហាក្សត្រ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣។ …
មុនីរាជ
http://www.cen.com.kh/localnews/details_more/19?token=YWNiNzFjYj