លទ្ធផល​កិច្ចប្រជុំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ព្រមព្រៀង ៣ ចំណុច ក្នុងនោះ មាន​ការកែទម្រង់ការ​បោះឆ្នោត​

ភ្នំពេញ: ​កិច្ចប្រជុំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជាង ៤ ម៉ោង បាន​បិទ​បញ្ចប់ កាលពី​ម៉ោង​ប្រមាណ ១ និង ៣០ នាទី ដោយ​ព្រមព្រៀងគ្នា ចំនួន ៣ ចំណុច​។ ក្នុងនោះ រួមមាន ការឯកភាព​គោរព​តាម​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ការកែទម្រង់​ការបោះឆ្នោត និង​ការព្រមព្រៀង​ជួបប្រជុំ​ដោះស្រាយ​បន្ត តាម​គ្រប់​កំរិត​។​ ​ បន្ទាប់ពី​កិច្ចប្រជុំ គណបក្ស​ទាំង​ពីរ បាន​ចេញ​សេចក្តីប្រកាស​រួម​។ សេចក្តីប្រកាស​រួម នៃ​លទ្ធផល​កិច្ចប្រជុំ ត្រូវបាន​ប្រកាស​ដោយ​លោក ប្រាក់ សុខុន តំណាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក យឹម សុវណ្ណ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សន្និសីទកាសែត នៅ​រដ្ឋសភា នា​ម៉ោង​ជិត ២ រសៀល​នេះ​។​ ​សេចក្តីប្រកាស​រួម នៃ​កិច្ចប្រជុំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​សម​រង្ស៊ី បាន​លើកឡើង​ថា កិច្ចប្រជុំ​រក​ដំណោះស្រាយ​លើ​បញ្ហា​ប្រទេសជាតិ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ស្រប​តាម​ព្រះរាជ​តំរិះ​របស់​ព្រះមហាក្សត្រ កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៣​។​ …

មុនីរាជ
http://www.cen.com.kh/localnews/details_more/19?token=YWNiNzFjYj