លទ្ធផលបោះឆ្នោតបឋមក្រៅផ្លូវការរបស់ខុមហ្វ្រែល
លទ្ធផលជឋម និងមិនផ្លូវការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ដែលចេញផ្សាយដោយគណៈកម្មាធិការជាតិដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) បានបង្ហាញថា នៅក្នុងចំនួន ១២៣កៅអី ឬអាសនៈក្នុងរដ្ឋសភា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៧អាសនៈ ខណៈដែលគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៦អាសនៈ។ នៅក្នុងនោះ ខេត្តដែលគណបក្សទាំងពីរទទួលបានអាសនៈស្មើគ្នារួមមាន ខេត្តកំពង់ឆ្នាំង មានទាំងអស់ ៤អាសនៈ ហើយគណបក្សទាំងពីរទទួលបាន ២អាសនៈដូចគ្នា។ ខេត្តកំពង់ស្ពឺ មាន ៦អាសនៈ ហើយគណបក្សទាំងពីរទទួលបាន ៣អាសនៈម្នាក់។ ខេត្តកំពត មាន ៦អាសនៈហើយគណបក្សទាំងពីរទទួលបានម្នាក់ ៣អាសនៈ។ ខេត្តកំពង់ធំ មាន ៦អាសនៈ គណបក្សទាំងពីរទទួល ៣អាសនៈដូចគ្នា និងខេត្តតាកែវ មាន ៨អាសនៈ គណបក្សទាំងពីរទទួលបាន ៤អាសនៈដូចគ្នា។ ចំណែកឯខេត្តដែលគណបក្សប្រជាជនកម្ពុជា ឈ្នះគណបក្សសង្គ្រោះជាតិ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តពោធិ៍សាត់។ ខេត្តបន្ទាយមានជ័យ មាន ៦អាសនៈ ហើយគណបក្សប្រជាជនកម្ពុជា ទទួលបាន ៤អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ២អាសនៈ។ ខេត្តបាត់ដំបង មាន ៨អាសនៈ ហើយគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ៣អាសនៈ។…
http://www.rfa.org/khmer/news/politics/comfrel-preliminary-result-07302013041902.html