លោកសម រង្ស៊ី ស្នើគ.ជ.ប.រក្សាឯកសារនៅកន្លែងមានសុវត្ថិភាពខ្ពស់
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានសរសេរលិខិតមួយច្បាប់ ផ្ញើទៅកាន់លោក អ៊ឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប.) ដោយស្នើឲ្យរក្សាច្បាប់ដើមនៃឯកសារបោះឆ្នោតនៅ កន្លែងមានសុវត្ថិភាព ព្រោះក្លាចក្រែងមានគេមករុះរើ។ លិខិតដែលចុះកាលបរិច្ឆេទកាលពីថ្ងៃពុធ ហើយទទួលបានកាលពី ម្សិលមិញបានលើកឡើងថា ឯកសារ ដែលត្រូវបានរក្សាទុកនៅក្នុង “កញ្ចប់សុវត្ថិភាពក” អាចបង្ហាញពីសារៈសំខាន់នៃការស៊ើបអង្កេតលើ ភាពមិនប្រក្រតី ដែលកើតមានអំឡុងការបោះឆ្នោតជាតិ កាលពីថ្ងៃទី ២៨ ខែកក្កដា។ លោក សម រង្ស៊ី បានលើកឡើងនៅក្នុងលិខិតនោះដោយរៀបរាប់ពី ទម្រង់១១០២ និង១១០៨ បញ្ជីឈ្មោះបោះឆ្នោត និងសន្លឹកឆ្នោត ដែលខូច គ្មានសុពលភាពនិងមិនបានប្រើប្រាស់ ដែលត្រូវបានប្រមូលដោយ គ.ជ.ប. ថា “កញ្ចប់សុវត្ថិភាពកគឺមានសារៈសំខាន់ណាស់ ពីព្រោះកញ្ចប់ សុវត្ថិភាពនេះផ្ទុកឯកសារដើមជាច្រើនពីការិយាល័យបោះឆ្នោត នានា និងតួលេខនៃការរាប់សន្លឹកឆ្នោត”។…