លោកសម រង្ស៊ីប្តូរពីមហាបាតុកម្មមកសមាធិ
ភ្នំពេញៈ គណបក្សសង្គ្រោះជាតិបានប្រកាសកាលពី ម្សិលមិញថា មហាបាតុកម្មរបស់គណបក្សប្រឆាំងគ្រោងធ្វើឡើងនៅថ្ងៃទី៧ ខែកញ្ញា នឹងមានលក្ខណៈស្ងប់ស្ងាត់ ដោយអ្នកចូលរួមរាប់ពាន់នាក់នឹងចូលរួមក្នុងពិធីបន់ស្រន់និង« សមាធិ»។
បើទោះបីជាមេដឹកនាំគណបក្សសង្គ្រោះជាតិលើក ឡើងថា សេចក្តីសម្រេចនេះធ្វើតាមព្រះរាជសាររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែលអំពាវនាវឲ្យមានសន្តិភាព និងភាពស្ងប់ស្ងាត់ អ្នកដទៃទៀតមើលឃើញយុទ្ធសាស្ត្រនេះថាជាការបន្ទន់ជំហររបស់ គណបក្សសង្គ្រោះជាតិ ដូចនេះធ្វើឲ្យគណបក្សនេះបាត់បង់សន្ទុះ។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកម្សិលមិញថា៖ «អ្វីដែលយើងហៅថា បាតុកម្មអហិង្សា និងសន្តិវិធី នឹងមានស្មារតីជាពិធីសមាធិ ហើយបួងសួងទូទាំងប្រទេស»។
លោក បានបន្ថែមថា៖ «យើងត្រូវគោរពតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។ ដូច្នេះ យើងមិនត្រូវធ្វើអ្វីដែលបង្កចលាចលទេ ប៉ុន្តែ យើងមានជំនឿថា នឹងគ្មានចលាចលទេ គ្មានអំពើហិង្សាដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈទេ»។
លោក សម រង្ស៊ី បានបន្ថែមថា បាតុកម្ម ដែលនឹងបន្តទាមទារឲ្យបង្កើតស្ថាប័នឯករាជ្យ ដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត នឹង ចាប់ផ្តើមពីម៉ោង ៨ ព្រឹក ដល់ ១១ ថ្ងៃត្រង់ នៅសួនសេរីភាព ហើយលោកបានបន្តថា គណបក្សសង្គ្រោះជាតិបានអំពាវនាវដល់អ្នកទាំងឡាយដែលចូលរួមក្នុង ពិធីត្រូវលះបង់មធ្យោបាយហិង្សា។ អ្នកចូលរួមកុំឲ្យកាន់អ្វីដែលអាចប្រើជាអាវុធ ប៉ុន្តែកាន់ទៀន ធូប និងផ្កាវិញ។…
http://www.postkhmer.com/index.php/national/1-national-news/103355-2013-09-03-03-42-00