លោក សុរិយា ស៊ូប៊ែឌី សោកស្តាយចំពោះការបើកសម័យប្រជុំនៃរដ្ឋសភានៅកម្ពុជា
អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី កាលពីថ្ងៃអង្គារ សម្តែងការសោកស្តាយ ដែលសម័យប្រជុំនៃរដ្ឋសភានៅកម្ពុជា ត្រូវបានប្រព្រឹត្តទៅដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។ លោកសុរិយា ស៊ូប៊ែឌី ថែ្លងបែបនេះទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជា ជាតិ ខណៈលោករាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកមានប្រសាសន៍ថា រដ្ឋសភា ដែលតំណាងឲ្យពលរដ្ឋកម្ពុជាពិតប្រាកដ គឺមានសារៈសំខាន់ ដោយមានការចូលរួមពីគណបក្សទាំងពីរ ដែលទទួលបានសំឡេងគាំទ្រជាអាសនៈ។ លោកបញ្ជាក់ថា លោកសោកស្តាយ ដែលគណបក្សទាំងពីរ មិនបានឯកភាពគ្នា មុនការប្រជុំសភាកាលពីថ្ងៃទី២៣ខែកញ្ញា និងដំណើរការប្រជុំសភា ដោយពុំមានការចូលរួមពីគណបក្សប្រឆាំង។ លោកជំរុញឲ្យភាគីទាំងពីរ បន្តជជែកគ្នា ដោយកុំឲ្យស្ថានភាពតានតឹងបន្តទៀត។…
ស៊ុន ណារិន
http://vodhotnews.com/16371