វេទិកា​រវាង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​និង​គណបក្ស​នយោបាយ​នៅ​ខេត្ត​ព្រះសីហនុ

ម្ចាស់​ឆ្នោត​ជាង ១.៣០០​នាក់ មក​ពី​ខេត្ត​ក្រុង​ចំនួន​៧ បាន​ជួបជុំ​គ្នា​នៅ​ក្នុង​សមាជ​ប្រជាជន នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចោទ​សួរ​តំណាង​គណបក្ស​នយោបាយ​ចំនួន​៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ពី​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​នេសាទ បញ្ហា​បាត់​បង់​មុខ​របរ បញ្ហា​សុំ​ដំឡើង​ប្រាក់​ខែ​ជាដើម ដែល​ជា​កង្វល់​របស់​ម្ចាស់​ឆ្នោត។ ពួក​គេ​ស្នើសុំ​ឲ្យ​គណបក្ស​នយោបាយ​មាន​វត្តមាន​ចូលរួម​ប្រជុំ​នៅ​ថ្ងៃ​នោះ ជួយ​ដោះស្រាយ​បញ្ហា​ដែល​បាន​លើក​ឡើង នៅ​ក្រោយ​ជាប់​ឆ្នោត។ សមាជ​ប្រជាជន​ក្រោម​ប្រធាន​បទ​ស្ដីពី​ការ​ចូលរួម​ធ្វើ​ឲ្យ​មាន​ការ​គោរព​ សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា បាន​ប្រារព្ធ​នៅ​ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី១៩ ខែ​មិថុនា។ ក្នុង​សមាជ​នោះ មាន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​បាត់​បង់​ដីធ្លី ការ​បណ្ដេញ​ចេញ ការ​បាត់បង់​ចំណូល​ពី​របរ​នេសាទ របរ​ដឹក​ភ្ញៀវ​ទេសចរ ជាដើម បាន​បង្ហាញ​កង្វល់​របស់​គេ​ជូន​តំណាង​គណបក្ស​នយោបាយ​ចំនួន​៣ មាន​គណបក្ស​ប្រឆាំង និង​គណបក្ស​កំពុង​ដឹកនាំ​រដ្ឋាភិបាល សុំ​ឲ្យ​ដោះស្រាយ​ក្រោយ​ចូល​កាន់​តំណែង។ ប្រជាពលរដ្ឋ​ជាង ១.៣០០​នាក់ មក​ពី​ច្រើន​សហគមន៍​នៃ​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល តាកែវ កំពត កោះកុង កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ បាន​លើក​ពី​បញ្ហា​កង្វល់​នោះ។…

អ៊ុក សាវបូរី
http://www.rfa.org/khmer/news/politics/congress-people-in-preahsihanouk-06202013001607.html?searchterm=%E1%9E%94%E1%9F%84%E1%9F%87%E1%9E%86%E1%9F%92%E1%9E%93%E1%9F%84%E1%9E%8F