សន្ដិភាព​កើត​ឡើង​យ៉ាង​ពេញ​លេញនៅ​​ក្នុង​ថ្ងៃ​បួង​សួង​ និង​តវ៉ា​

ទោះ​បី​ជា​​បាតុកម្ម​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​​កាល​ពី​ថ្ងៃ​សៅរ៍​​  ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​រូប​ភាព​​បួងសួង​ក៏​ដោយ​ ក៏ការ​ប្រមូល​ផ្ដុំ​ គ្នា​នេះមានសំឡេង​យ៉ាងសាទរ​ដែលកំណត់ការប្រឆាំជាធ្លុងមួយដើម្បី​ផ្លាស់ប្ដូរ​ ​គណបក្ស​​ប្រជាជន​កម្ពុជាដែល​​កំពុងកាន់​អំណាច​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ ហ៊ុន សែន​។ អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រហែល​ជា​២០.០០០​នាក់​ បាន​​ចូ​ល​រួម​ក្នុង ​ការ​ធ្វើ​បាតុ​កម្ម​ ដែល​ត្រូវ​បាន​គេ​​ពិនិត្យ​មើល​ ដោយ​យក​ចិត្ត​ទុក​ ដាក់​ ក្នុង​គោល​បំណង​​លើក​កម្ពស់​​តម្លៃ​​នៃ​អហិង្សា​ សន្ដិភាព​ និង​ យុត្តិធម៌ ស្រប​ពេល​ដែល​មាន​​ការ​ទាម​ទារ​​ជា​បន្ទាន់​ឲ្យ​​គណ​បក្ស​ប្រជាជន ​កម្ពុជា​ ដែល​បាន​កាន់​អំណាច​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ​នោះចុះ​ចេញ​ពី​ អំណាច​​របស់​ខ្លួន​។ លោក​ សម រង្ស៊ី ប្រធាន​បក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ កឹម សុខា ជា​អនុ​ ប្រធាន​​ ទទួល​​​​បាន​ការ​ចូល​រួម​ពី​សំណាក់ថ្នាក់ដឹកនាំ​​សកម្មជន​ សិទ្ធិមនុស្ស​ និង​តំណាង​​​​​សហគមន៍​ជនរងគ្រោះជាច្រើនទៀត​ និង​ការ​​ថ្លែង​សុន្ទរកថា​​​គួរ​ឲ្យ​រំជួល​ចិត្ត​ដែល​ជា​រឿយៗ តែង​​​​តែ​ ធ្វើ​ឲ្យ​​អ្នក​ចូល​រួម​ធ្វើ​បាតុកម្ម​​សម្ដែង​ការ​អបអរ​សាទរ​។…

Colin Meyn and Phorn Bopha
http://www.cambodiadailykhmer.com/news/5205/