ស្លាប់ម្នាក់និងរងរបួសច្រើននាក់នៅពេលអ្នកគាំទ្រគណបក្សប្រឆាំងប៉ះទង្គិចជាមួយនគរបាល
ការធ្វើបាតុកម្មនៅថ្ងៃដំបូង ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិបាន បញ្ចប់កាលពីម្សិលមិញ ដោយមានការប៉ះទង្គិចគ្នាដោយហិង្សារវាងកង រាជអាវុធហត្ថ នគរបាលប្រឆាំងកុបកម្ម និងអ្នកតវ៉ានៅជិតស្ពានព្រះ មុនីវង្ស ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសជាច្រើននាក់ ទៀត។ នៅពេលយប់ជ្រៅ យប់មិញនេះ សាកសពឈ្មោះ ម៉ៅ ចាន់ អាយុ២៩ឆ្នាំ ជា ឪពុកមានកូនបួននាក់ ស្ថិតនៅចំកណ្តាលផ្លូវនៅកន្លែងដែលគេបាញ់ គាត់ស្លាប់នោះ។ ទោះបីជាមុននោះប៉ុន្មានម៉ោង មានមនុស្សស្លាប់ក៏ដោយ ក៏មនុស្សជា ច្រើននៅតែឡោមព័ទ្ធសាកសពនោះរហូតដល់យប់ជ្រៅ ដើម្បីរារាំងកងរាជ អាវុធហត្ថមិនឲ្យយកសាកសពចេញ ដោយមានការស្រែកដាក់អាជ្ញាធរ និង បុគ្គលិករថយន្តសង្គ្រោះបន្ទាន់ឲ្យចាកចេញពីកន្លែងនោះ។ បុរសម្នាក់ ដែលការពារសាកសពមិនឲ្យនគរបាលយកចេញ បានស្រែកថា “កុំ យកសាកសពនេះ។ លោកឯងសម្លាប់គាត់។ យើងមិនត្រូវការលោកឯងជួយទេ”។ អ្នកធ្វើដំណើររាប់ពាន់នាក់ឈរមើលការប្រយុទ្ធគ្នា រវាងយុវជន គប់ដុំថ្មជាមួយកងរាជអាវុធហត្ថ និងនគរបាលប្រឆាំងកុបកម្មដែល ប្រដាប់ដោយកាំភ្លើង បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែង ។ នៅត្រង់ចំណុចមួយ នគរបាលប្រឆាំងកុបកម្មរាប់រយនាក់ប្រឈមមុខ នឹងអ្នកគប់ដុំថ្មជាច្រើននាក់ នៅតាមស្ពានមុនីវង្ស នៅមហាវិថីព្រះ មុនីវង្ស និងផ្លូវជាតិលេខ២ ដែលនៅទីនោះផ្លូវត្រូវបានបិទ។ វីដេអូមួយនៅក្នុងយូធ្យូប កាលពីយប់មិញបង្ហាញថា យ៉ាងហោចណាស់យុវ ជនបីនាក់រងរបួសដោយគ្រាប់កាំភ្លើង និងអ្នករងរបួសជាច្រើននាក់ ទៀតដែលកំពុងស្ថិតនៅឯគ្លីនិកមួយកន្លែង។…
The Cambodia Daily
http://www.cambodiadailykhmer.com/news/5439/