អាជ្ញាធររំខានការដើរប្រមូលស្នាមមេដៃរបស់បក្សប្រឆាំង
គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត សូមជួយធ្វើសាក្សីដោយផ្លិតមេដៃដើម្បីយកទៅប្ដឹងអន្តរជាតិ ពីភាពមិនត្រឹមត្រូវនៃការបោះឆ្នោត ដោយបានសង្ស័យថាមានការបន្លំសន្លឹកឆ្នោត។
ទាក់ទងនឹងបញ្ហាផ្ដិតមេដៃនេះ គណបក្សសង្គ្រោះជាតិ ចោទថា មេភូមិពងទឹក ឃុំគោកពោធិ៍ ខេត្តតាកែវ មិនធ្វើជាអាជ្ញាធរអព្យាក្រឹតទេ ព្រោះដកយកក្រដាសដែលមានស្នាមមេដៃប្រជាជន ផ្ដិតគាំទ្រឲ្យមានការរកយុត្តិធម៌សន្លឹកឆ្នោតជូនគណបក្សសង្គ្រោះ ជាតិ។
ប្រធានប្រតិបត្តិឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ លោក ផែង ទូច ថ្លែងនៅព្រឹកថ្ងៃ១៥ ខែតុលា ថា មេភូមិពងទឹក បានមកដកយកក្រដាសដែលមានស្នាមមេដៃប្រជាពលរដ្ឋនៅថ្ងៃច័ន្ទ ពីសកម្មជនគណបក្សសង្គ្រោះជាតិ។ លោកថា បានជាគណបក្សសង្គ្រោះជាតិ សុំឲ្យសាក្សីជាអ្នកបោះឆ្នោតផ្ដិតមេដៃ គឺគ្រោងយកស្នាមមេដៃនោះទៅប្ដឹងអង្គការសហប្រជាជាតិ ពីព្រោះការប្រកាសអាសនៈសភាកន្លងទៅរបស់ គ.ជ.ប មានការសង្ស័យពីការបន្លំសំឡេងអាសនៈរបស់គណបក្សសង្គ្រោះជាតិ។
លោក ផែង ទូច ថ្លែងថា ការដកយកក្រដាសផ្ដិតមេដៃនោះជាការបំបិទសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៖ «ខ្ញុំ អត់បង្ខំទេ អ៊ីចឹងប្រជាពលរដ្ឋគេសួរថាផ្ដិតមេដៃនេះយកទៅណា? ខ្ញុំប្រាប់ថា មេដៃនេះផ្ដិតយកទៅអង្គការសហប្រជាជាតិ ព្រោះលទ្ធផលនៃការបោះឆ្នោតវាមិនប្រក្រតីមិនយុត្តិធម៌ មានការបន្លំ ហើយមេភូមិគេដកឯកសារហ្នឹង ប៉ិនខ្ញុំឲ្យ តែឯកសារអត់ទាន់ផ្ដិតមេដៃ។ គេសុំទាំងអស់ ប៉ុន្តែខ្ញុំឲ្យតែមួយសន្លឹក»។…
អ៊ុក សាវបូរី រដ្ឋា វិសាល និង ម៉ម មុនីរតន៍
http://www.rfa.org/khmer/news/politics/cnrp-collects-thumbprint-10152013071457.html