អាម៉េរិករិះគន់រដ្ឋាភិបាលកម្ពុជាដែលហាមមិនឲ្យផ្សាយវិទ្យុបរទេសភាសាខ្មែរបន្តតាមវិទ្យុក្នុងស្រុក
សហរដ្ឋអាម៉េរិកស្ដីបន្ទោសចំពោះការហាមប្រាមរបស់រដ្ឋាភិបាលកម្ពុជា ដែលមិនឲ្យមានការផ្សាយវិទ្យុបរទេសជាភាសាខ្មែរតាមរយៈការបន្តជាមួយវិទ្យុក្នុងស្រុក ក្នុងអំឡុងពេលទាំងមូលនៃការធ្វើយុទ្ធនាការបោះឆ្នោត រហូតបោះឆ្នោតរួច។ អ្នកនាំពាក្យរបស់អនុប្រធានស្ដីទីនៃក្រសួងការបរទេសអាម៉េរិក លោក Patrick Ventrell ថ្លែងថានេះគឺជាការបំពានធ្ងន់ធ្ងរលើសេរីភាពសារព័ត៌មាននិងសេរីភាព នៃសម្ដែងមតិ ហើយក៏ជាភាពអប់អួរដែលផ្ទុយនឹងស្មារតីនៃដំណើរការប្រជាធិបតេយ្យ ត្រឹមត្រូវ។ ការហាមប្រាមនេះ នឹងប៉ះពាល់ដល់វិទ្យុអូស្រ្តាលី វិទ្យុសំឡេងសហរដ្ឋអាម៉េរិក និងវិទ្យុអាស៊ីសេរី។ ចំណែកឯវិទ្យុបារាំងអន្តរជាតិដែលមានស្ថានីយរបស់ខ្លួនផ្ទាល់នៅ ក្នុងប្រទេសកម្ពុជានោះទំនងនឹងមិនរងការប៉ះពាល់ឡើយ។…