អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​មក​អបអរ​សាទរ​នឹង​លោក​សម រង្ស៊ី

ប្រជាពលរដ្ឋ​និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​ជា​គណបក្ស​ប្រឆាំង​លេច​ធ្លោ​នៅ​កម្ពុជា ប្រមាណ​ជាង ៣០០ នាក់​បាន​មក​ទីស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិនៅ​ចាក់​អង្រែ ដើម្បី​អបអរសាទរ​នឹង​ជ័យ​ជម្នះ​របស់​គណបក្ស​នេះ​ដែល​ទទួល​បាន​សម្លេង​ច្រើន​នៅ​ក្នុង​សភា។

ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្តី មេដឹកនាំ​គណបក្ស​ទាំង​ពីរ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​តែ​មិន​ទាន់​ទទួល​ស្គាល់​នូវ​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អណត្តិ​ទី ៥ នេះ​នៅ​ឡើយ​ទេ ដោយសារ​តែ​មាន​ភាព​មិន​ប្រក្រតី​ជា​យ៉ាង​ច្រើន នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កាល​ពី​ម្សិល​មិញ និង​បាន​ទាមទារ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ចំពោះ​រឿង​មិន​ប្រក្រតី​នេះ។ …

ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/online/101456-2013-07-29-04-22-55