អ្នកសង្កេតការណ៍បោះឆ្នោតធ្លាក់ចុះយ៉ាងខ្លាំង
ភ្នំពេញៈ រហូតមកដល់ពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទើបតែទទួលបានអ្នកសង្កេតការណ៍បោះឆ្នោត អន្តរជាតិចំនួនត្រឹមតែ ២៦នាក់ប៉ុណ្ណោះ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង បើធៀបទៅនឹងការបោះឆ្នោតជាតិឆ្នាំ ២០០៨ ដែលមានរហូតដល់ ៦០០ នាក់។
មិនមែនតែអ្នកសង្កេតការណ៍អន្តរជាតិទេ ដែលថយចុះនោះអ្នកសង្កេតការណ៍ជាតិក៏ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ គឺមាន ៧៧២០ នាក់ ខណៈដែលឆ្នាំ ២០០៨ មានរហូតដល់ ៣១២៦២ នាក់។…
លោក នីថា បានឲ្យដឹងទៀតថា នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨គ.ជ.ប បានទទួលអ្នកសង្កេតការណ៍អន្តរជាតិចំនួន ៦០០ នាក់ និងអ្នកសង្កេតការណ៍ជាតិចំនួន ៣១២៦២ នាក់ហើយនៅក្នុងការបោះឆ្នោតជាតិ ២០០៣គ.ជ.ប បានទទួលអ្នកសង្កេតការណ៍អន្តរជាតិចំនួន ១១៥៦ នាក់និងអ្នកសង្កេតការណ៍ជាតិចំនួន ២៩៦៣៧ នាក់។…
ភ្នំពេញប៉ុស្តិ៍
http://www.postkhmer.com/index.php/election-watch/98901-2013-06-06-03-43-00