មន្រ្តីបក្សប្រជាជន រង់ចាំថ្ងៃកំណត់ប្រជុំសភាអាណត្តិថ្មីលើកដំបូង
លោកជាម យៀប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជន កម្ពុជា និងជាសមាជិកសភាជាប់ឆ្នោតអាណត្តិថ្មី បានប្រាប់ វិទ្យុVOA កាលពីថ្ងៃពុធ ទី១១ កញ្ញា អោយដឹងពីការរង់ចាំមើលចំណាត់ការរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ជុំវិញការកោះប្រជុំសភាថ្មីជាផ្លូវការ បើទោះជាកៀកការកំណត់ថ្ងៃប្រជុំសភាថ្មីជាលើកដំ បូងនៅថ្ងៃទី ២៣ ខែកញ្ញា ក៏ដោយ ហើយបានបញ្ជាក់ពីឆន្ទះរបស់គណបក្សប្រជាជនកម្ពុជានឹងចូលប្រជុំ សភាដោយឯកបក្ស ប្រសិនបើគណបក្សជំទាស់មិនចូលប្រជុំ។…