កម្មករ​​​រោង​​​ចក្រ​​​ប្រមាណ​​​២០០នាក់​​​​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បង្ខំ​​​ឲ្យធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​

កម្មករ​​​ និង​​​តំណាង​​​សហជីព​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ប្រមាណ​​​២០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ Pollysa (Cambodia) Home Textile ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ បាន​​​តវ៉ា​​​កាល​​​ពីម្សិលមិញ​​​ប្រឆាំង​​​ការ​​​បង្ខំ​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ និង​​​ការ​​​បណ្តេញ​​​កម្មករ​​​២០​​​នាក់​​​ចេញ​​​ពី​​​ការ​​​ងារ​​​កាល​​​ពី​​​ដើម​​​សប្តាហ៍​​​នេះ ដោយសារ​​​តែ​​​ពួកគេ​​​មិន​​​ព្រម​​​ធ្វើការ​​​បន្ថែម​​​ម៉ោង​​​។ លោក ប៉ាវ ស៊ីណា ប្រធាន​​​សម្ព័ន្ធ​​​សហ​​​ជីព​​​ចលនា​​​​​​កម្មករ បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​ប្រហែល​​​១០០នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ចាប់​​​ពី​​​ម៉ោង​​​ប្រហែល​​​១១​​​ព្រឹក​​​នៅ​​​ខាង​​​ក្រៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​ដែល​​​រោង​​​ចក្រ​​​នេះ​​​ស្ថិត​​​នៅ​​​ក្នុង​​​នោះ​​​ ចំណែក​​​ឯ​​​កម្មករ​​​១០០នាក់​​​ទៀត​​​ធ្វើការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្នុង​​​ ហើយ​​​ត្រូវ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​ចាក​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​រហូត​​​ដល់​​​ម៉ោង​​​៥​​​ល្ងាច​​​។ …

បែន​ សុខហ៊ាន
http://www.cambodiadailykhmer.com/news/16709/