អ្នក​ភូមិ​បឹងកក់​ដែល​ជាប់​ឃុំឃាំង​ព្រមាន​បន្ត​ធ្វើ​កូដកម្ម​អត់​អាហារ

ក្រុម​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​ចំនួន​៨​នាក់​បាន​ព្រមាន​ថា ​គ្រោង​នឹង​ធ្វើ​កូដកម្ម​តម​អាហារ​គ្មាន​ពេល​កំណត់​ ប្រសិន​ណា​បើ​ដល់​កំណត់​រយៈ​ពេល​មួយ​ខែនៃ​ការ​ឃុំ​ខ្លួន​គឺ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ខាង​មុខ​នេះ ​ហើយ​ពួកគេមិន​ត្រូវ​បាន​ដោះ​លែង​ចេញ​ពី​មន្ទីរ​ឃុំ​ឃាំង​ទេនោះ។ ការ​ព្រមាន​របស់​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​ពី​ពួក​គេ​មាន​គ្នា​ប្រមាណ​៩​នាក់​ក្នុង​ចំណោម​១១​នាក់​បាន​ធ្វើកូដកម្ម​តម​អាហារ​រយៈ​ពេល​មួយ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ​ដើម្បី​ប្រឆាំង​ជំទាស់​នឹង​សេចក្តី​សម្រេចរបស់​តុលាការ​កន្លង​មក។​​ …

ហេង រស្មី
http://khmer.voanews.com/content/jailed-cambodia-activists-threaten-hunger-strike/2541234.html