ស្ត្រីម្នាក់ទៀតរង់ចាំការបញ្ជូនពីសិង្ហបុរី
ស្រ្តីម្នាក់ដែលចូលរួមនៅក្នុងគម្រោងសាកល្បងក្នុងការដាក់ស្រ្តីបម្រើការងារតាមផ្ទះជនជាតិកម្ពុជានៅក្នុង ប្រទេសសិង្ហបុរី កំពុងរង់ចាំការបញ្ចូនត្រឡប់មកកម្ពុជាវិញបន្ទាប់ពីនាងទទួលរងការបៀតបៀនផ្លូវភេទចំនួនពីរដង នៅផ្ទះនិយោជករបស់នាង និងបន្ទាប់មកត្រូវបានគេសង្ស័យថា ទទួលរងការប្រព្រឹត្តមិនគប្បីពីសំណាក់ក្រុមហ៊ុនជ្រើសរើសពលកររយៈពេលជាច្រើនខែ។ អ្នកនាង ឡុក សាមាន អាយុ ៣៤ឆ្នាំ បានថ្លែងថា អ្នកនាងពីដំបូងត្រូវបានឲ្យដេកនៅក្នុងបន្ទប់តែមួយជាមួយនឹងបុរសចំណាស់ម្នាក់ដែលបានបៀតបៀនផ្លូវភេទអ្នកនាងពីមុនពេលអ្នកនាងបានស្នើសុំក្រុមហ៊ុនជ្រើសរើសពលករឲ្យផ្ទេរនាងទៅកន្លែងផ្សេង។ …
សែន ដាវីត និង Kevin Ponniah
http://bit.ly/VWuk18