ឆ្នាំនេះ អន្ដរក្រសួង​ដាក់ចេញ​យន្ដការ​ ៥ ​ចំណុច​ ដើម្បី​ទប់ស្កាត់​បទល្មើស​នេសាទ​នៅតាម​បឹង​ទន្លេសាប

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​កិច្ចប្រជុំ​គណ​:​កម្ម​ការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​នៅ​បឹង​ទន្លេសាប​នៅ​ថ្ងៃទី​ ​៣០ ខែមករា ឆ្នាំ ​២០២៣ ដោយ​ដាក់ចេញ​នូវ​យន្តការ​ ៥ ​ចំណុច​សម្រាប់​ទប់ស្កាត់​បទល្មើស​នេសាទ​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​។ ​កិច្ចប្រជុំ​អន្តរក្រសួង​ដែលមាន​វត្តមាន នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អភិបាល​និង​អភិបាលរង​ខេត្ត​ទាំង​ ៦​ ជុំវិញ​បឹង​ទន្លេសាប​។ ...

រ៉ាន់ រើយ
https://www.postkhmer.com/national/2023-02-01-0903-246501.html