ពលរដ្ឋ ១ គ្រួសារនៅលើដីចំណីផ្លូវជាតិលេខ ៩ ត្រូវអាជ្ញាធរឃាត់ខ្លួន
ពលរដ្ឋចំណាកស្រុកមួយគ្រួសារមានគ្នាបីនាក់ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារ បន្ទាប់ពីមកធ្វើការតវ៉ាប្រឆាំងទៅនឹងអាជ្ញាធរ ដែលកំពុងតែបង្ខំឲ្យពលរដ្ឋជិត ៨០ គ្រួសារឲ្យចាកចេញពីដីរដ្ឋជាប់ថ្នល់ជាតិលេខ ៩ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ពលរដ្ឋចំណាកស្រុកជាង ៨០ គ្រួសារ ដែលខ្លះធ្វើការនៅក្រុមហ៊ុនបានទៅតាំងទីលំនៅអមសងខាងផ្លូវជាតិលេខ ៩ ក្នុងភូមិ ពោធិ៍ទាប ឃុំ ម្លូរព្រៃ១ ស្រុក ឆែប ត្រូវអាជ្ញាធរបណ្តេញឲ្យចាកចេញ ដោយសន្យាថា នឹងរកកន្លែងថ្មីឲ្យ ដោយសារតែពួកគាត់រស់នៅលើចំណីផ្លូវត្រូវពង្រីកនិងលើដីគម្របព្រៃឈើប៉ុន្តែ ពលរដ្ឋបានជំទាស់តាំងពីខែធ្នូ ឆ្នាំ២០១៤មក ក្នុងនោះអ្នកស្រី លឹម សុខឃឹម អាយុ ៤៥ ឆ្នាំជាមេគ្រួសារមួយបានចេញមុខប្រឆាំងខ្លាំងជាងគេ។ …
ផាក់ ស៊ាងលី
http://bit.ly/1AUtj8W