គេ​ឃើញ​កន្លែង​ដុត​សព​មួយ​សង្ស័យ​សព​កម្មករ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រទះ​ឃើញ​លលាដ៍​ក្បាល​និង​ឆ្អឹង​នៅ​កន្លែង​ដុត​សាក​សព​មួយ ក្នុង ស្រុក​សំរោងទង ដែល​គេ​សង្ស័យ​ថា អាច​ជា​ឆ្អឹង​សព​របស់​កម្មករ​កាត់​ដេរ​ម្នាក់​អាយុ ១៦​ឆ្នាំ ដែល​បាន​បាត់​ខ្លួន​ក្នុង​អំឡុង​ការ​បង្ក្រាប​ដ៏​បង្ហូរ​ឈាម ដោយ​កង​កម្លាំង​របស់​រដ្ឋាភិបាល​ទៅ​លើ​កម្មករ​នៅ​ផ្លូវ វេងស្រេង កាល​ពី​ដើម ខែ​មករា។ លោក ឌីម គាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ម្សិលមិញ​ថា លោក​បាន​ទៅ​ដល់​កន្លែង​ដុត​សាកសព​នោះ និង​បាន​ថត​រូប​ឆ្នឹង​បន្ទាប់​ពី​អ្នក​ភូមិ​ម្នាក់​ក្នុង​ភូមិ​របស់​លោក​បាន​រក​ឃើញ​ទី​កន្លែង​ដុត​សាកសព​និង​ឆ្អឹង​នេះ​នៅ​ក្នុង ឃុំ​គ្រាំងអម្ពិល ស្រុក​សំរោងទង និង​បាន​នាំ​លោក​ទៅ​ពិនិត្យ​មើល។ ...

មាស សុខជា
http://www.postkhmer.com/national/1-national-news/114797-2014-05-26-02-08-39