មហន្តរាយ​ពី​គ្រោះ​រាំងស្ងួត​បាន​ប៉ះពាល់​ខ្លាំង​នៅ​ឆ្នាំ​មុន

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​កាលពី​ម្សិលមិញ​បញ្ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​រងគ្រោះ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​មាន​កាន់តែ​ខ្លាំង​ឡើង ពិសេស​ក្នុង​ឆ្នាំ​ ២០១៦​ ដែល​កម្ពុជា​ជួប​ភាព​រាំង​ស្ងួត​មិន​ធ្លាប់​មាន​តាំងពី​ជាង​ ៥០ ​ឆ្នាំ​កន្លង​មក​។ …

បើ​​តាម​របាយការណ៍​នេះ​គ្រោះមហន្តរាយ​ដោយ​ការ​រាំង​ស្ងួត​មាន​នៅ​ខេត្ត​ចំនួន​ ២០ ​ដោយ​មាន​ពលរដ្ឋ​ ៣៣១ ៥០៥ ​គ្រួសារ​ស្មើ​ជិត​ ២ ​លាន​នាក់​ខ្វះខាត​ទឹក​ហើយ​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ​ដឹក​ជញ្ជូន​ទឹក​ទៅ​ផ្គត់ផ្គង់​។ រីឯ​សន្ទូង​ពង្រោះ​បាន​ប៉ះពាល់​ពី​ភាព​រាំងស្ងួត​ប្រមាណ​ ១៥៤ ​៣៣៤ ​ហិកតា​ និង​ខូចខាត​ ១១ ៣៤៩ ​​ហិកតា​។ …

សែន ដាវីត
http://bit.ly/2lk198x