មន្ត្រី៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងត្រូវដាក់ឱ្យប្រើនៅក្នុងឆ្នាំនេះ
ក្រុមការងារក្រសួងយុត្ដិធម៌ដែលរៀបចំ «យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្មសហគមន៍» កំពុងបន្តធ្វើការផ្សព្វផ្សាយឯកសារទស្សនទាននៃយន្តការនេះទៅដល់ភាគីពាក់ព័ន្ធ ខណៈក្រុមការងារគ្រោងបញ្ចប់គោលនយោបាយថ្នាក់ជាតិនេះ ហើយអនុម័ត និងប្រកាសឱ្យប្រើប្រាស់ក្នុងឆ្នាំនេះតែម្ដង។ នេះបើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដែលរៀបចំគោលនយោបាយនេះ។ …
វ៉ន ដារ៉ា
https://www.postkhmer.com/national/2022-04-19-0945-235009.html