អ៊ីអន នឹង​ទាក់​ទាញ​អតិថិជន​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ

ផ្សារ​ទំនើប អ៊ីអន របស់ ជប៉ុន នឹង​បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៅ កម្ពុជា នៅ​ថ្ងៃ ទី​៣០ មិថុនា ខាង​មុខ បន្ទាប់​ពី​ដំណើរការ​សាង​សង់​អស់​មួយ​ឆ្នាំ​កន្លះ​ដោយ​មាន​ក្រុមហ៊ុន​លក់​រាយ​ដែល​មាន​ម៉ាក​យីហោ​ល្បីៗ​ជាច្រើន​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ។ បច្ចុប្បន្ន​ផ្សារ​ទំនើប​ដែល​ធំ​ជាង​គេ​នៅ កម្ពុជា មួយ​នេះ​បាន​ជួល​ទីតាំង​ទៅ​ឲ្យ​ដៃគូ​ពាណិជ្ជកម្ម​ពេញ​អស់​ហើយ ដែល​មាន​ក្រុមហ៊ុន​លក់​រាយ​សរុប​ដល់ ១៨៦ ក្រុមហ៊ុន​ក្នុង​នោះ​ក្រុមហ៊ុន​ក្នុង​ស្រុក​មាន ៤២។ លោក Soichi Okazaki នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ីអន ខូអិលធីឌី ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ផ្សារ​ទំនើប អ៊ីអន កម្ពុជា បាន​លើក​ឡើង​ពី​កាលបរិច្ឆេទ​នៃ​ការ​បើក​សម្ពោធ​ជា​ផ្លូវ​ការ​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រុមហ៊ុន​កាល​ពី​ថ្ងៃ​សៅរ៍។ …

ហ៊ គីមសាយ និង ចាន់ មុយហុង
http://postkhmer.com/business/business/113540-2014-04-28-04-29-42