អ៊ីអន នឹងទាក់ទាញអតិថិជនរាប់ម៉ឺននាក់ក្នុងមួយថ្ងៃ
ផ្សារទំនើប អ៊ីអន របស់ ជប៉ុន នឹងបើកដំណើរការជាផ្លូវការនៅ កម្ពុជា នៅថ្ងៃ ទី៣០ មិថុនា ខាងមុខ បន្ទាប់ពីដំណើរការសាងសង់អស់មួយឆ្នាំកន្លះដោយមានក្រុមហ៊ុនលក់រាយដែលមានម៉ាកយីហោល្បីៗជាច្រើនទាំងក្នុងស្រុក និងអន្តរជាតិ។ បច្ចុប្បន្នផ្សារទំនើបដែលធំជាងគេនៅ កម្ពុជា មួយនេះបានជួលទីតាំងទៅឲ្យដៃគូពាណិជ្ជកម្មពេញអស់ហើយ ដែលមានក្រុមហ៊ុនលក់រាយសរុបដល់ ១៨៦ ក្រុមហ៊ុនក្នុងនោះក្រុមហ៊ុនក្នុងស្រុកមាន ៤២។ លោក Soichi Okazaki នាយកប្រតិបត្តិក្រុមហ៊ុន អ៊ីអន ខូអិលធីឌី ដែលជាក្រុមហ៊ុនមេរបស់ផ្សារទំនើប អ៊ីអន កម្ពុជា បានលើកឡើងពីកាលបរិច្ឆេទនៃការបើកសម្ពោធជាផ្លូវការនេះនៅក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃសៅរ៍។ …
ហ៊ គីមសាយ និង ចាន់ មុយហុង
http://postkhmer.com/business/business/113540-2014-04-28-04-29-42