AFD ផ្តល់$២៤លានសម្រាប់អគ្គិសនី-ទឹកស្អាត
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)បានផ្តល់ហិរញ្ញប្បទានជាង២៤លានដុល្លារសម្រាប់គម្រោងសេវាទឹកស្អាត និងអគ្គិសនីនៅកម្ពុជា។ កម្ចី នេះត្រូវបានផ្តល់តាមរយៈធនាគារពាណិជ្ជក្រៅប្រទេសនៃ កម្ពុជា (FTB) ដើម្បីផ្តល់កម្ចីដល់វិស័យឯកជនដែលផ្គត់ផ្គង់សេវាទឹកស្អាត និងអគ្គិសនីទៅដល់ប្រជាជននៅតាមទីជនបទ។ ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងAFD និង FTB បានធ្វើឡើងកាលពីម្សិលមិញនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ … ក្នុង នោះទឹកប្រាក់ចំនួន១៥លានដុល្លារនឹងផ្តល់ទៅឲ្យ FTB ដើម្បីបន្តផ្តល់ជាកម្ចី។ ទឹកប្រាក់ចំនួន៥លានដុល្លារ ជាប្រាក់ធានាកម្ចីដែលនឹងជួយកាត់បន្ថយលក្ខខណ្ឌចាំបាច់មួយ ចំនួនដែលទាមទារដោយធនាគារ ហើយ៤,២លានដុល្លារទៀតដែលជាជំនួយឥតសំណងនឹងត្រូវប្រើប្រាស់ជាការ គាំទ្រដល់ផ្នែកបច្ចេកទេសដើម្បីពង្រឹងសមត្ថភាពអង្គភាពផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនី។ …
ចាន់ មុយហុង
http://www.postkhmer.com/business/business/113615-afd-