AFD ផ្តល់​$២៤​លាន​សម្រាប់​អគ្គិសនី-ទឹកស្អាត

ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD)​បាន​ផ្តល់​ហិរញ្ញប្បទាន​ជាង​២៤​លាន​ដុល្លារ​សម្រាប់​គម្រោង​សេវា​ទឹកស្អាត និង​អគ្គិសនី​នៅ​កម្ពុជា​។ កម្ចី នេះ​ត្រូវ​បាន​ផ្តល់​តាមរយៈ​ធនាគារ​ពាណិជ្ជ​ក្រៅ​ប្រទេស​នៃ កម្ពុជា (FTB) ដើម្បី​ផ្តល់​កម្ចី​ដល់​វិស័យ​ឯកជន​ដែល​ផ្គត់ផ្គង់​សេវា​ទឹកស្អាត និង​អគ្គិសនី​ទៅ​ដល់​ប្រជាជន​នៅ​តាម​ទីជនបទ​។ ពិធី​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​រវាង​AFD និង FTB បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ... ក្នុង នោះ​ទឹកប្រាក់​ចំនួន​១៥​លាន​ដុល្លារ​នឹង​ផ្តល់​ទៅ​ឲ្យ FTB ដើម្បី​បន្ត​ផ្តល់​ជា​កម្ចី។ ទឹកប្រាក់​ចំនួន​៥​លាន​ដុល្លារ ជា​ប្រាក់​ធានា​កម្ចី​ដែល​នឹង​ជួយ​កាត់បន្ថយ​លក្ខខណ្ឌ​ចាំបាច់​មួយ ចំនួន​ដែល​ទាមទារ​ដោយ​ធនាគារ ហើយ​៤,២​លាន​ដុល្លារ​ទៀត​ដែល​ជា​ជំនួយ​ឥត​សំណង​នឹង​ត្រូវ​ប្រើប្រាស់​ជា​ការ គាំទ្រ​ដល់​ផ្នែក​បច្ចេកទេស​ដើម្បី​ពង្រឹង​សមត្ថភាព​អង្គភាព​ផ្គត់ផ្គង់​ទឹកស្អាត និង​អគ្គិសនី​។ ...  

ចាន់ មុយហុង
http://www.postkhmer.com/business/business/113615-afd-