កម្មករ​នឹង​ហែក្បួន​​បន្ទាប់ពីរោងចក្រ​មិន​អើពើនឹង​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​អាជ្ញាកណ្តាល

កម្មករ​រោងចក្រ​កាត់​ដេរ​អូសេអង់ស្ថិត​ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ​បាន​បន្ត​តវ៉ា កាលពី​ម្សិលមិញ​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​អ្នក​គ្រប់​គ្រងរោងចក្រ​ ដែល​មិន​អើពើ​នឹង​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​ឲ្យ​បើក​ប្រាក់​ដល់ពួកគេ​។

លោក ចេង ឆន អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្មករ​នឹង​ហែក្បួន​ទៅកាន់​ក្រសួង​ការ​ងារ​នៅ​ថ្ងៃ​នេះ ហើយ​ប្រហែល​ជា​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ផងដែរ ដែល​តាម​ធម្មតា​មានជំនួប​ខ្លី​ជាមួយ​តំណាង​ខុទ្ទកាល័យ​ម្នាក់​​នៅ​សួន​មុខ​វត្តបទុម​។ …

សេក ឧត្តម
http://www.cambodiadailykhmer.com/news/17188/