កម្មករនឹងហែក្បួនបន្ទាប់ពីរោងចក្រមិនអើពើនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
កម្មកររោងចក្រកាត់ដេរអូសេអង់ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានបន្តតវ៉ា កាលពីម្សិលមិញប្រឆាំងនឹងសេចក្ដីសម្រេចរបស់អ្នកគ្រប់គ្រងរោងចក្រ ដែលមិនអើពើនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលឲ្យបើកប្រាក់ដល់ពួកគេ។
លោក ចេង ឆន អគ្គលេខាធិការសម្ព័ន្ធសហជីពចលនាកម្ពុជា បានមានប្រសាសន៍ថា កម្មករនឹងហែក្បួនទៅកាន់ក្រសួងការងារនៅថ្ងៃនេះ ហើយប្រហែលជាដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដែលតាមធម្មតាមានជំនួបខ្លីជាមួយតំណាងខុទ្ទកាល័យម្នាក់នៅសួនមុខវត្តបទុម។ …