បន្ទាប់ពីការបណ្ដេញកម្មករចោលយ៉ាងច្រើន សហជីពពិចារណាធ្វើការតវ៉ាសាជាថ្មី
តំណាងសហជីពមួយរូបបានឲ្យដឹងកាលពីម្សិលមិញថា កម្មករជាង១០០នាក់ដែលត្រូវបានរោងចក្រកាត់ដេរគ្រប់គ្រងដោយជនជាតិចិនតៃវ៉ាន់ បណ្ដេញចេញពីការងារនៅក្នុងសប្ដាហ៍នេះ ដោយសារការធ្វើកូដកម្មជុំវិញការទាមទារឲ្យមានការផ្ដល់ផលប្រយោជន៍បន្ថែមនោះ នឹងជួបជាមួយមេដឹកនាំសហជីព ” ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីពិភាក្សាពីការធ្វើការតវ៉ាសាជាថ្មី។
កម្មករទាំងនេះត្រូវបានបណ្ដេញចេញដោយរោងចក្រ Xin Fang ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើការតវ៉ាសាជាថ្មីកាលពីថ្ងៃច័ន្ទ ជុំវិញការទាមទារ១៩ចំណុច ដែលរួមទាំងប្រាក់ឧបត្ថម្ភសម្រាប់អាហារថ្ងៃត្រង់ និងប្រាក់សម្រាប់ថ្លៃស្នាក់នៅប្រចាំខែ១៥ដុល្លារផងនោះ។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/19304/