AHF៖ បំណុលរបស់កម្ពុជាមិនស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភនោះទេ ប៉ុន្តែចាំបាច់ត្រូវមានកំណែទម្រង់ជាសកល ដើម្បីការពារការចំណាយលើវិស័យសុខាភិបាល
កម្ពុជាមិនទាន់ប្រឈមនឹងសម្ពាធបំណុលធ្ងន់ធ្ងរដូចប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន ជាពិសេសនៅទ្វីបអាហ្វ្រិកនោះទេ ប៉ុន្តែការកែទម្រង់ប្រព័ន្ធបំណុលសកលគឺជាការចាំបាច់ ដើម្បីទប់ស្កាត់កុំឱ្យកាតព្វកិច្ចសងបំណុលបង្រួមលទ្ធភាពវិនិយោគលើវិស័យសុខាភិបាល អប់រំ និងគាំពារសង្គម។ នេះបើតាមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា។ …