បក្ស​ប្រឆាំង​អូស្ត្រាលី​ចោទ​រដ្ឋាភិបាល​រឿង​ជម្រក​ជន​ភៀស​ខ្លួន

បក្ស​ប្រឆាំង​អូស្រ្តាលី​បាន​ចោទ​ប្រកាន់​លើ​រដ្ឋាភិបាល​ថា ប្រើ​ប្រាស់​ថវិកា​ជំនួយ​បរទេស​របស់​ខ្លួន​ឲ្យ ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ការ​តាំង​ទីលំនៅ​ដល់​ជន​ភៀស​ខ្លួន​ដែល​ស្វែង​រក​ការ​ជ្រក​កោន​នៅ​ក្នុង ប្រទេស​អូស្រ្តាលី។ យោង​ទៅ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Fairfax បាន​រាយការណ៍​ថា ព្រឹទ្ធ​សមាជិក​មក​ពី​គណបក្ស​ការងារ និង​គណបក្ស​បៃតង​បាន​សាក​សួរ​អគ្គ​មេធាវី​លោក George Brandis ក្នុង​សវនាការ​ព្រឹទ្ធសភា​មួយ​កាល​ពី​ថ្ងៃ​ពុធ ដោយ​ចោទ​ប្រកាន់​រដ្ឋាភិបាល អូស្ត្រាលី ថា ប្រើ​ប្រាស់​ថវិកា​ជំនួយ​បរទេស​របស់​ខ្លួន​ជា «មូលនិធិ​សម្ងាត់​ខាង​នយោបាយ» សម្រាប់​ផែនការ​ជន​ភៀស​ខ្លួន។ ...

Kevin Ponniah
http://bit.ly/1uqgnUU