ក្រសួង ស្នើ AIIB ពន្លឿនប្រាក់កម្ចីសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាកាលពីសបា្តហ៍មុនបានស្នើសុំមន្ត្រីជាន់ខ្ពស់មកពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ក្នុងការបង្កើនល្បឿនលើនីតិវិធីប្រាក់កម្ចីសម្រាប់ប្រទេសជាសមាជិកដែលមានការអភិវឌ្ឍតិចតួចដូចជាកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍរបស់ខ្លួន។ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកនូវសំណើនេះកាលពីថ្ងៃព្រហស្បតិ៍ សបា្តហ៍មុន ទៅកាន់អនុប្រធានធនាគារ AIIB លោក Joachim von Amsberg ដែលទទួលបន្ទុកក្នុងគោលនយោបាយនិងយុទ្ធសាស្ត្ររបស់ធនាគារនៅក្នុងដំណើរទស្សនកិច្ចលោកមកកាន់កម្ពុជា។ …
ម៉ៃ គុណមករា
http://bit.ly/2aGHCFA