ខណៈ​​​ពិភព​​​លោក​​​សរសើរ​​​ចំពោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​រវាង​​​ CNRP និង CPP សកម្ម​​​ជន​​​ និ​​​ងអ្នក​​​គាំទ្រ​​​យល់​​​ថា ខ្លួន​​​ចាញ់​​​បោក CNRP

កាល​​​ពី​​​ម្សិលមិញ ខណៈ​​​ដែល​​​សហ​​​គមន៍​​​អន្តរ​​​ជាតិ​​​កោត​​​សរសើរ​​​ចំពោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ជាមួយ​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ ដើម្បី​​​ទទួល​​​យក​​​អាសនៈ​​​របស់​​​ខ្លួន​​​ក្នុង​​​រដ្ឋសភា​​​ អ្នក​​​គាំទ្រ​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​អ្នក​​​គាំទ្រ​​​រិះ​​​គន់​​​​​​មិន​​​សំចៃ​​​មាត់​​​របស់​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​​​​នេះ​​​​​​និយាយ​​​ថា ខ្លួន​​​ចាញ់​​​បោក​​​គណបក្ស​​​មួយ​​​ ដែល​​​កាល​​​ពី​​​ប៉ុន្មាន​​​ខែ​​​មុន​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​ឡើង​​​វិញ​​​ និង​​​ទាម​​​ទារ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ចុះ​​​ចេញ​​​ពី​​​អំណាច។ តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ទាំង​​​៥៥​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​បញ្ចប់​​​ការធ្វើ​​​ពហិការ​​​របស់​​​ខ្លួន​​​មិន​​​ចូល​​​សភា​​​​​​រយៈ​​​ពេល​​​ជិត​​​មួយ​​​ឆ្នាំ​​​​​​ ជា​​​ថ្នូរ​​​នឹង​​​ការ​​​ទទួល​​​បាន​​​មុខ​​​តំណែង​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ជួរ​​​គណៈ​​​កម្មាធិការ​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ដែល​​​ខ្លួន​​​បន្ទោស​​​ថា ជា​​​អ្នក​​​រៀប​​​ចំ​​​ទុក​​​ជាមុន​​​នូវ​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ កាល​​​ពីខែ​​​កក្កដា ឆ្នាំ​​​២០១៣ ​​​ឲ្យ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ទទួល​​​ជ័យ​​​ជម្នះ។ …

ម៉ិច ដារ៉ា និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/17571/