បុគ្គលិកជាង២០០នាក់តវ៉ានៅខាងក្រៅក្រុមហ៊ុនស្រាបៀរអង្គរក្នុងក្រុងព្រះសីហនុ
តំណាងបុគ្គលិករបស់ក្រុមហ៊ុនខេមប៊្រូ អិលធីឌី ដែលជាក្រុមផលិតស្រាបៀរដ៏ធំមួយក្នុងប្រទេសកម្ពុជា បាននិយាយកាលពីម្សិលមិញថា បុគ្គលិកក្រុមហ៊ុននេះជាង២០០នាក់ បានធ្វើការតវ៉ានៅខាងក្រៅក្រុមហ៊ុនក្នុងក្រុងព្រះសីហនុកាលពីម្សិលមិញដើម្បីទាមទារដំឡើងប្រាក់ខែ៣០ដុល្លារឲ្យដល់១២០ដុល្លារ។ ក្រុមហ៊ុនដែលផលិតស្រាបៀរអង្គរ និងស្រាបៀរ Black Panther នេះមានបុគ្គលិកបម្រើការងារជាង១.០០០នាក់ ប៉ុន្តែការតវ៉ាកាលពីម្សិលមិញ ភាគច្រើនជាបុគ្គលិកគ្មានជំនាញដែលបាននិយាយថា ប្រាក់ខែ៩០ដុល្លាររបស់ពួកគេមិនឆ្លុះបញ្ចាំងពីលក្ខណៈសម្បត្តិរបស់ពួកគេ និងស្ថានភាពគ្រោះថ្នាក់នៃការងាររបស់ពួកគេឡើយ។ លោក គឹម ស៊ីថា អាយុ៤១ឆ្នាំជាជាងផ្សារដែកដែលបានធ្វើការនៅរោងចក្រស្រាបៀរនេះរយៈពេលជាងបួនឆ្នាំមកហើយបាននិយាយថា “យើងមិនចង់ធ្វើការតវ៉ា ឬកូដកម្មប្រឆាំងក្រុមហ៊ុនទេ ប៉ុន្តែយើងបានព្យាយាមប្រាប់ពីកង្វល់របស់យើងជាមួយការិយាល័យរដ្ឋបាលច្រើនលើកច្រើនសាមកហើយ ប៉ុន្តែពួកគេមិនដែលយកសំណើរបស់យើងទៅពិចារណាទេ”។ …
បែន សុខហ៊ាន
http://www.cambodiadailykhmer.com/news/14228/