ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ឈ្មោះជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញបំផុតក្នុងពិភពលោក
យោងតាម Lonely Planet’s Ultimate Travelist 2015 ជាបញ្ជីចាត់ចំណាត់ថ្នាក់តំបន់ទេសចរណ៍ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា បរិវេណប្រាសាទអង្គរវត្តដែលស្ថិតក្នុងខេត្តសៀមរាបគឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះដែលគ្មានគូប្រៀបក្នុងពិភពលោក។ប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជាទទួលបានសំឡេងឆ្នោត៣៤ភាគរយច្រើនជាងដៃគូប្រកួតប្រជែងដ៏ប្រកៀកប្រកិតបំផុតរបស់ខ្លួនគឺប្រាសាទបាក់បែក Machu Picchu របស់ប៉េរូ។ …
ហួត ចាន់ប៉ាវ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/27114/